Iker Casillas ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ​វិញ​ហើយ​

អ្នក​ចាំ​ទី Iker Casillas ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ​វិញ​ហើយ ​ដើម្បី​ត្រៀម​ចូល​លេង​ការ​ប្រកួត Pre-Season ​នា​ពេល​ខាង​មុខ​នេះ​។

Casillas ​កើត​ជំងឺ​បេះដូង ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ដោយ​មាន​ការ​សង្គ្រោះ​ទាន់​ពេល​វេលា ​លោក​ត្រូវ​បាន​មតិ​ជា​ច្រើន​គិត​ថា​អាច​នឹង​បញ្ចប់​អាជីព​បាល់ទាត់​ត្រឹម​នេះ​ហើយ ព្រោះ​ខ្លាច​កើត​មាន​បញ្ហា​ណា​មួយ​ពេល​ប្រកួត​នៅ​ពេល​ខាង​មុខ។ ក្រោយ​ពី​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ​និង​ស្វែង​យល់​ចិត្ត​ខ្លួន​ឯង​មក ​វីរបុរស​អេស្ប៉ាញ​ម្នាក់​នេះ​ក៏​នៅ​តែ​បន្ដ​អាជីព​នេះ​ទៀត​បាន។

បច្ចុប្បន្ន​នេះ​លោក​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ​ជា​ធម្មតា​វិញ​ហើយ ដើម្បី​ត្រៀម​លេង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​ថ្មី​​ខាង​មុខ។ ស្រប​ពេល​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​សុខភាព​បាន​ត្រលប់​ទៅ​រក​ភាព​ធម្មតា​វិញ​ទាំង​អស់៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT