ក្រុម Liverpool កំពុងពិចារណានាំយកខ្សែបម្រើប្រយុទ្ធស្លាប Coutinho មកវិញ ក្រោយពីរូបគេមិនស្ថិតក្នុងបញ្ជីត្រូវប្រើសម្រាប់រដូវកាលថ្មីខាងរបស់ក្រុម Barcelona ។
Coutinho បានផ្លាស់ទៅលេងនៅក្លឹប Barcelona កាលពីដើមឆ្នាំ២០១៨កន្លងទៅ ក្នុងតម្លៃខ្លួនជាង១០០លានឯណោះ ប៉ុន្តែការលេងរបស់គេហាក់មិនត្រូវបានគម្រោងរបស់លោក Valverde ឡើយ ទើបបានជាក្លឹបចង់បញ្ចេញគេវិញ។ មានក្លឹបជាច្រើនកំពុងចាប់អារម្មណ៍នាំយកកីឡាករប្រេស៊ីលរូបនេះ ហើយក្នុងនោះក៏មានអតីតក្លឹបរបស់គេ Liverpool ផងដែរ។
Coutinho ធ្លាប់លេងនៅ Liverpool ៥ឆ្នាំ និងទាញអ្នកគាំទ្របានយ៉ាងច្រើន អំឡុងពេលបង្ហាញខ្លួនជាង១០០ប្រកួតរបស់គេ។ កីឡាករវ័យ២៧ឆ្នាំនេះ រកបាន៥៤គ្រាប់ដែរ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៤៥គ្រាប់នៅពេលលេងឱ្យក្រុមហង្សក្រហមនោះ៕ប្រភព៖ Dailymail