មិន​ធម្មតា ​ជម្រើស​ជាតិ​ថៃ ​តែងតាំង​គ្រូ​ថ្មី ​ជា​ជន​ជាតិ​ជប៉ុន​ទើប​ដឹក​នាំ​ក្រុម​លេង World Cup ​

សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ​បាន​ប្រកាស​តែងតាំង​លោក Akira Nishino ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​មក​ធ្វើ​ជា​គ្រូ​បង្វឹក​ថៃ​ហើយ។

លោក Akira ​នេះ ​គឺ​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​ដឹក​នាំ​ក្រុម​ជប៉ុន​ជោគជ័យ​ខ្លាំង​នៅ World Cup 2018 ​កន្លង​ទៅ ​ដោយ​អាច​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ យ៉ាងណាមិញ ​បើ​ទោះ​ជា​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក្ដី ​ក៏​លោក​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​តួ​នាទី​គ្រូ​ជម្រើស​ជាតិ​ជប៉ុន​នេះ​ដែរ ​ក្រោយ​ពី​ចប់ World Cup ​ភ្លាម ពោល​គឺ​លោក​ចង់​ឱ្យ​គ្រូ​មាន​ទេពកោសល្យ​ល្អ​ផ្សេង​ទៀត​មក​ដឹក​នាំ​ក្រុម​ជប៉ុន​បន្ដ។

​ក្រោយ​ពី​សម្រេច​ចែក​ផ្លូវ​ជាមួយ​ជប៉ុន​ហើយ ​ពេល​នេះ​លោក Akira ​ត្រូវ​បាន​ថៃ​ទាក់ទង ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ប្រភព​នៅ​ថៃ​បាន​បញ្ជាក់​ថា​លោក​សម្រេច​ចិត្ត​មក​ដឹក​នាំ​ក្រុម​នេះ​ហើយ។ ​ប្រភព​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថា​លោក​ដឹក​នាំ​ក្រុម​ធំ ​និង​ក្រុម U23 ​។ តម្លៃ​ពលកម្ម​របស់​លោក​ដឹក​នាំ​ក្រុម​ថៃ​នេះ គឺ​៣០​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ៕ប្រភព៖ Newsbeezer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT