Lampard ​ព្រម​ដឹក​នាំ Chelsea ​ហើយ ​នៅ​ឡើយ​ពេល​សម្រាប់​ប្រកាស​ប៉ុណ្ណោះ​

Frank Lampard ​បាន​យល់​ព្រម​ដឹក​នាំ​ក្រុម Chelsea ​ទៅ​ហើយ ​នៅ​ឡើយ​តែ​ចាំ​ពេល​វេលា​សម​ស្រប​ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ។

ម្ចាស់​ក្លឹប Derby ​លោក Mel Morris ​បាន​បញ្ជាក់​ថា Lampard ​យល់​ព្រម​ទៅ​ដឹក​នាំ​ក្រុម Chelsea ​ហើយ ​ដោយ​បច្ចុប្បន្ន​នេះ ​នៅ​រង់​ចាំ​តែ​ពេល​វេលា​ល្អ​ដើម្បី​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ។ ​ការ​និយាយ​បែប​នេះ គឺ​ក្រោយ​ពី​តោ​ខៀវ ​បាន​យល់​ព្រម​ឱ្យ​ក្រុម Derby ​៤​លាន​ផោន ​ដើម្បី​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន​មក​ដឹក​នាំ​ក្រុម​វិញ។

ក្រុម Chelsea ​កំពុង​រក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម ​ក្រោយ​ពី​លោក Sarri ​បាន​ដើរ​ចេញ​ទៅ​ដឹក​នាំ​ក្រុម Juventus ​បាត់។ ​ការ​ពិបាក​រក​អ្នក​ចាត់ការ​នេះ ​ក្រោយ​ពី​ក្លឹប​កំពុង​ជាប់​បម្រាម មិន​អាច​ទិញ​កីឡាករ​ថ្មី​ចូល​បាន​រហូត​ដល់​២​រដូវ​កាល​ឯ​ណោះ។ បម្រាម​នេះ ​គឺ​ធ្វើ​ឱ្យ​ក្រុម Chelsea ​អាច​ត្រឹម​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ដែល​ខ្លួន​ខ្ចី​ជើង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT