Rashford ​ព្រម​ត​កុងត្រា​ជាមួយ Man Utd ​ជាមួយ​តម្លៃ​ពលកម្ម​ខ្ពស់​

ខ្សែ​ប្រយុទ្ធ Rashford ​បាន​យល់​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម Manchester United ​៤​ឆ្នាំ​ទៀត ​អម​ជាមួយ​តម្លៃ​ពលកម្ម​ឡើង​ដល់​២​សែន​ផោន ​ក្នុង​១​សប្ដាហ៍។

កីឡាករ​វ័យ​២១​ឆ្នាំ​នេះ ​កើត​ចេញ​ពី​យុវជន​ក្លឹប​ផ្ទាល់​តែ​ម្ដង ​ហើយ​ក៏​អាច​ប្រជែង​ឈរ​ជើង​ក្នុង​ក្រុម​ធំ​បាន ​ក៏​ដូចជា​ស្វែង​រក​គ្រាប់​បាល់​ជួយ​ក្រុម​ជា​ញឹកញាប់​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ​ទើប​បាន​ជា​ក្រុម​បិសាច​ក្រហម ​សុខ​ចិត្ត​បន្ដ​កុងត្រា​ដល់​រូបគេ​៤​ឆ្នាំ​ទៀត ​និង​តំឡើង​តម្លៃ​ពលកម្ម​ដល់​២​សែន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ ខណៈ​ដែល​លើ​កុងត្រា​ចាស់ រូបគេ​បាន​តែ​៨​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ។

Rashford ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម Man Utd ​តាំង​ពី​អាយុ​៧​ឆ្នាំ ​ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​រូបគេ​លេង​បាន​១៧០​ប្រកួត​ហើយ ​និង​រក​បាន​៤៥​គ្រាប់ បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២៦​គ្រាប់​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT