Higuain រួម​ទាំង​កីឡាករ ៤ រូប​ទៀត​ប្រកាស​ចែកផ្លូវ​ជាមួយ Chelsea ​ហើយ

ក្រោយ​បំពេញ​ភារកិច្ចដែល​មិន​ទទួល​បាន​ផល​ល្អ​នៅ Stamford Bridge ខ្សែ​ប្រយុទ្ធ Gonzalo Higuain ​ក៏​ត្រូវ​បាន​ក្លឹប​សម្រេច​សុំ​ចែក​ផ្លូវ​តែ​ប៉ុណ្ណេះ ដោយ​ផ្តល់​ជូន​កីឡាករ​អាហ្សង់ទីន​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Juventus ​វិញ។

​ជាក់ស្តែង Chelsea មាន​ជម្រើស​ក្នុង​ការ​ខ្ចី​ជើង Higuain ចំនួន ១២ ខែ​ផ្សេង​ទៀត លើ​តម្លៃ ១៨ លាន​អឺរ៉ូ ​និង​សិទ្ធ​ទិញ​ផ្តាច់​នៅ​តម្លៃ ៣៦ លាន​អឺរ៉ូ​ចេញ​ពី​ក្រុម​ម្ចាស់​ដី Turin ប៉ុន្តែ​តោខៀវ​ណា​មួយ​ជាប់​បម្រាម​ផង ហើយ Higuain លេង​មិន​សូវ​បាន​ល្អ​ផង​ ក៏​សម្រេច​ដោះលែង​តែ​ម្តង​ទៅ។

ក្រៅ​ពី​នោះ​ក៏​មាន​កីឡាករ ៤ រូប​ឯ​ទៀត​ដែល​បាន​ផុត​កុងត្រា​ជាមួយ​តោ​ខៀវ​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា​ដោយ​រួម​មាន Gary Cahill, Rob Green, Eduardo និង Kyle Scott។

រំឭក​ថា​គ្រប់​គ្នា​កំពុង​អុត​មើល​អនាគត​របស់ Mateo Kovacic ​ម្នាក់​ទៀត​ ដែល​ក្លឹប​បាន​ខ្ចី​ជើង​ចេញ​ពី Real Madrid ​ដោយ​ចង់​ដឹង​ថា​តើ​នឹង​បន្ត​លើ​កិច្ច​កុងត្រា​ថ្មី​ឬ​បែប​ណា ព្រោះ Chelsea គ្មាន​សិទ្ធ​ទិញ​ចូល​កីឡាករ​ថ្មី​រហូត​ដល់​ខែ​មករា​ឆ្នាំ ២០២០។ ប្រភព៖ FoxSportAsia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT