Gds៖ “Luka Modric បដិសេធ​សំណើ​ក្លឹប​យក្ស​អ៊ីតាលី សុំ​ស្ម័គ្រស្មោះ​បន្ត​ឈរ​ជើង​នៅ Real”

តាម​សារព័ត៌មាន La Gazzetta dello Sport ​បាន​ចុះ​ផ្សាយ​ថា​ត្បិត​អី​ក្លឹប​យក្ស Inter Milan ​នៅ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន Luka Modric តែ​តារា​ឆ្នើម​សញ្ជាតិ​ក្រូអាត​ពុំ​បាន​យល់ព្រម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ប្រកែក​ដាច់​ខាត ដោយ​ចង់​បន្ត​រួមរស់​នៅ Real Madrid ត​ទៅ​ទៀត។

Inter ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​តាម​ចែចូវ Luka តាំង​ពី​ឆ្នាំ ២០១៨ មក​ម្ល៉េះ ដោយ​ពុះកញ្រ្ជោល​ខ្លាំង​ចង់​បាន​កីឡាករ​ឈ្នះ​ Ballon d’Or ដើរ​ចេញ​ពី Santiago Bernabeu ​តែ​ដោយ​សារ​សេចក្តី​ស្រលាញ់​ ខ្សែ​បម្រើ​រូប​នេះ​ពុំ​ធ្លាប់​បាន​អេះអុញ​ចង់​ឲ្យ​ក្លឹប​លក់​ខ្លួន​ចេញ​នោះ​ឡើយ។

តាម​របាយការណ៍​ពី Marca ក៏​ធ្លាប់​សង្កត់​ធ្ងន់​កាល​ពី​ខែ​មិថុនា​ថា Modric មាន​បំណង​ចង់​ត​កុងត្រា​ថ្មី​ជាមួយ​ស្តេច​ស​ទៀត​ផង ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ណា​មួយ​នៅ​ឡើយ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT