• ព្រះខ័ន​រាជ​រក្សា​កំណត់ត្រា​មិន​ចាញ់ ខណៈ​កំពង់ចាម​ធ្លាយ​ដល់​ទៅ​១៣១​គ្រាប់​នៅ​ជើង​ទីមួយ​

    ព្រះខ័ន​រាជ​ស្វាយរៀង​បញ្ចប់​ការប្រកួត​ជើង​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ ជាមួយនឹង​កំណត់ត្រា មិន​ស្គាល់​ចាញ់ ក្រោយ​លទ្ធផល​ស្មើ ០-០ ជាមួយ​ណាហ្គា​វើ​លដ៍​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​របស់ខ្លួន នា​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា នេះ​។

    ផ្ទុយទៅវិញ ក្រោយ​ជ័យជម្នះ​បើក​រដូវ​កាល ក្រុម​ខេត្តកំពង់ចាម​បាន​ចាញ់​១២​ប្រកួត​ជាប់​គ្នា ជាមួយនឹង​ការ​ធ្លាយ​សំណាញ់​ទី​សរុប​រហូតដល់​ទៅ​១៣១​គ្រាប់ ដោយ​ជំនួប​ចុងក្រោយ​នៃ​ជើង​ទីមួយ ក្រុម​ខេត្ត​មួយ​នេះ ចាញ់​ភ្នំពេញ​ក្រោ​ន ១៧-២​។​

    ​តារាង​ចំណាត់ថ្នាក់​៖
    ១.​ព្រះខ័ន​រាជ​ស្វាយរៀង (៣៣ពិន្ទុ)
    ២. ណាហ្គា​វើ​លដ៍​ (២៨ពិន្ទុ)
    ៣. អង្គ​រថា​យ​ហ្គឺ​រ (២៧​ពិន្ទុ​)
    ៤. បឹងកេត (២៦ពិន្ទុ)
    ៥. វិសាខា (២៥​ពិន្ទុ​)
    ៦. ភ្នំពេញ​ក្រោ​ន (២៤​ពិន្ទុ​)
    ៧. ក្រសួងការពារជាតិ (២៣​ពិន្ទុ​)
    ៨. សូល​ទី​ឡូ​អង្គរ (២១​ពិន្ទុ​)
    ៩. អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត (១៦​ពិន្ទុ​)
    ១០. អគ្គស្នងការដ្ឋាននគរបាលជាតិ (១៣ពិន្ទុ)
    ១១. គិរីវង់​សុខ​សែន​ជ័យ (១២​ពិន្ទុ​)
    ១២. អគ្គិសនី​កម្ពុជា (១០ពិន្ទុ​)
    ១៣. យុវជន​បាល់ទាត់​ជាតិ (៣​ពិន្ទុ​)
    ១៤. ខេត្តកំពង់ចាម (៣​ពិន្ទុ​)

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT