មេ​ធំ LaLiga៖ “បើ​នៅ​តែ​លេង​ចរិត​តួ​ឯក Neymar មិន​បាច់​វិល​មក Barca ល្អ​ជាង”

ត្បិត​អី​តារា​ឆ្នើម Neymar Jr កំពុង​រង​ចចាមអារ៉ាម​ថា​គ្រោង​ផ្លាស់​ទៅ​ទ្រនំ​ចាស់​នៃ​ទឹក​ដី Camp Nou ​ប៉ុន្តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់​ប្រធាន​ក្របខ័ណ្ឌ LaLiga លោក Javier Tebas ​បាន​មើល​ឃើញ​ផ្ទុយ​ស្រឡះ​ពី​នេះ។

លោក​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ថា​ជុំវិញ​កត្តា​នៃ​អាកប្បកិរិយា​របស់ Neymar បុរស​រូប​នេះ មិន​គួរ​វិល​ត្រលប់​មក​ចូលរួម​នៅ LaLiga វិញ​ឡើយ។

ថ្លែង​ប្រាប់ Onda Cero៖ “ខ្ញុំ​សូម​ជ្រើសរើស​យក Neymar មិន​ត្រលប់​មក Barcelona គឺ​ជា​រឿង​ល្អ ព្រោះ​យើង​តែងតែ​ចង់​នាំ​យក​កីឡាករ​ល្អៗ តែ​សម្រាប់​ករណី Neymar គឺ​បាន​បញ្ចេញ​ឬកពា​មិន​សមរម្យ​ក្នុង​ការ​ប្រកួត ​ដោយ​ទី​បំផុត​សារព័ត៌មាន​នឹង​និយាយ​ថា​គេ​ធ្វើ​រឿង​នេះ​រឿង​នោះ​ឥត​ឈប់​ជា​មិន​ខាន”។

លោក​បន្ត៖ “យើង​បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​រក្សា​គុណ​តម្លៃ​ដ៏​ល្អ​នៅ LaLiga បែបនេះ​យើង​មិន​ចង់​ផ្លាស់ប្តូរ​ចំណុច​ដ៏​ល្អ​មួយ​នេះ​ទេ”។ ប្រភព៖ Goal.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT