Rabiot ​ហោះ​ទៅ​ដល់​អ៊ីតាលី​ហើយ ​ត្រៀម​ចុះ​កុងត្រា​ជាមួយ Juventus ​

ខ្សែ​បម្រើ Adrien Rabiot  ​របស់​ក្រុម PSG ​បាន​ធ្វើ​ដំណើរ​ដល់​ទឹក​ដី​អ៊ីតាលី​ហើយ ​ដើម្បី​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ក្រុម Juventus ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ គឺ​អស់​កុងត្រា​ជាមួយ​ក្រុម PSG ​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​មិថុនា​កន្លង​ទៅ។ ដូច្នេះ​រូបគេ​អាច​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​ណា​ក៏​បាន ​ឱ្យ​តែ​ខ្លួន​ចង់​និង​ចរចា​ត្រូវ​គ្នា។ ​ប្រភព​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា​កីឡាករ​បារាំង​រូប​នេះ​បាន​ទៅ​ដល់​ទីក្រុង Turin ​ហើយ ​ដើម្បី​សម្រេច​កុងត្រា​ជាមួយ​ក្រុម​សេះ​បង្កង់។

រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​២ ​ដែល​ក្រុម Juventus ​យក​បាន​ដោយ​មិន​អស់​ប្រាក់​ឡើយ ​បន្ទាប់​ពី​Aaron Ramsey ​ដែល​ចាកចេញ​ពី​ក្រុម Arsenal ។  Adrien Rabiot ​នេះ ​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ក្នុង​លីគ​បារាំង​ដែរ ប៉ុន្តែ​រូបគេ​មិន​ត្រូវ​បាន​ជ្រើស​យក​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ឡើយ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT