អ្នក​វិភាគ​ល្បី​ឈ្មោះ​៣​នាក់ ​គិត​ថា​គ្រាប់​បាល់​ស្វីស ​មិន​គួរ​ឱ្យ​ទេ ​ព្រោះ​មាន​កំហុស

អ្នក​វិភាគ​៣​នាក់ Ian Wright, Roy Keane ​និង​ Gary Neville ​គិត​ថា​គ្រាប់​បាល់​របស់​ស្វីស ដែល​រក​បាន​តាម​ស្មើ​ប្រេស៊ីល​យប់មិញ ​មិន​គួរ​ឱ្យ​នោះ​ទេ ព្រោះ​វា​មាន​កំហុស​ត្រង់​កីឡាករ​ស្វីស រុញ​កីឡាករ​ប្រេស៊ីល។

​នៅ​តង់​ទី​១ Coutinho ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ប្រេស៊ីល​មុន ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​ដោយ​ការ​ទាត់​កោង​យ៉ាង​ស្អាត។ យ៉ាងណាមិញ ​Steven Zuber ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ដោយ​ការ​តែត​យ៉ាង​ស្អាត​នៅ​តង់​ទី​២។ មួយ​គ្រាប់​តាម​ស្មើ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ប្រេស៊ីល​មិន​សប្បាយ​ចិត្ត​នោះ​ទេ ត្បិត​អី​១​គ្រាប់​នោះ​ពួកគេ​គិត​ថា​ជា​គ្រាប់​បាល់​មាន​កំហុស Zuber ​រុញ​កីឡាករ Miranda ​។ បើ​ទោះ​ជា​តវ៉ា​យ៉ាង​ណា​ក្ដី លោក​អាជ្ញាកណ្ដាល Cesar Arturo Ramos ​មិន​ពិនិត្យ​មើល​វីដេអូ​ជំនួយ​នោះ​ទេ ដោយ​ឱ្យ​បាល់​នោះ​ទៅ​ស្វីស​តែ​ម្ដង។

ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​៣​នាក់  Ian Wright, Roy Keane ​និង​ Gary Neville ​គិត​ថា​ជា​កំហុស​ឆ្គង​មួយ ត្បិត​អី​មាន​វីដេអូ​ជំនួយ​ដល់​អាជ្ញាកណ្ដាល​ដើម្បី​សម្រេច​ចិត្ត​ហើយ តែ​បែរ​ជា​មិន​ប្រើ​ទៅ​វិញ។ ពួកគេ​បាន​និយាយ​បន្ដ​ទៀត​ថា ​១​គ្រាប់​នោះ​គឺ​ពិត​ជា​មាន​ការ​រុញ​គ្នា​មែន ​បើ​អាជ្ញាកណ្ដាល​បាន​មើល​ម្ដង​ទៀត ប្រាកដ​ជា​មិន​ឱ្យ​នោះ​ទេ។ កីឡាករ Zuber ​បាន​រុញ Miranda ​យ៉ាង​ច្បាស់ ​ទើប​រូបគេ​អាច​តែត​បាន​យ៉ាង​ស្រួល​ដូច្នេះ។

ជាមួយ​គ្នា​នេះ​ដែរ លោក Clattenburg ​ដែល​ជា​អាជ្ញាកណ្ដាល​ម្នាក់​ដែរ​នោះ ក៏​បាន​និយាយ​ដែរ​ថា​ត្រង់​ចំណុច​នេះ ​អាជ្ញាកណ្ដាល​ត្រូវ​ទៅ​មើល​វីដេអូ​ឡើង​វិញ ព្រោះ​ថា​មាន​ការ​តវ៉ា​ច្រើន​ពី​សំណាក់​កីឡាករ។ វីដេអូ​ជំនួយ​ដល់​អាជ្ញាកណ្ដាល​គឺ​បង្កើត​ឡើង​ដើម្បី​ឱ្យ​កីឡាករ​ទាំង​សង​ខាង​មាន​ភាព​យុត្តិធម៌ ​ដូច្នេះ​ប្រសិន​មាន​ការ​មិន​ពេញ​ចិត្ត​គួរ​មើល​ឡើង​វិញ៕ប្រភព៖ DailyMail

  • អ្នក​វិភាគ​ល្បី​ឈ្មោះ​៣​នាក់ ​គិត​ថា​គ្រាប់​បាល់​ស្វីស ​មិន​គួរ​ឱ្យ​ទេ ​ព្រោះ​មាន​កំហុស