Real Madrid ​ចង់​បាន Mane ​ដោយ​យក Asensio ​មក​ប្ដូរ​

ក្រុម Real Madrid ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Mane ​របស់​ក្រុម Liverpool ​ដោយ​គ្រោង​យក Marco Asensio ​មក​ប្ដូរ​នា​រដូវ​ក្ដៅ​នេះ​។

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ ​ដែល​ទើប​ឈ្នះ​ស្បែក​ជើង​មាស​នៅ​អង់គ្លេស ​ជាមួយ​គ្រាប់​បាល់​២២​គ្រាប់​នោះ ​កំពុង​មាន​ទំនាក់ទំនង​ខ្លាំង ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​ជាមួយ​ក្រុម​របស់​លោក Zidane ។ ខណៈ​ដែល​ក្រុម Liverpool ​វិញ ​មិន​ចង់​លក់​កីឡាករ​ល្បឿនលឿន​របស់​ខ្លួន​ឡើយ ​ព្រោះ​រូបគេ​លេង​បាន​យ៉ាង​ល្អ​ជាមួយ​កីឡាករ Salah ។

ការ​ចង់​បាន Mane ​នេះ​ដែរ ​ក្រុម Real Madrid ​មាន​លក្ខខណ្ឌ​ជា​ច្រើន​ជម្រើស​សម្រាប់​ហង្ស​ក្រហម។ ដោយ​អាច​លក់​ជា​ប្រាក់​សុទ្ធ​ក៏​បាន ​ឬ​លក់​ដោយ​មាន​ការ​ដោះដូរ​ថែម​លុយ​ក៏​បាន។ ​ការ​ដោះដូរ​ថែម​លុយ គឺ Real Madrid ​នឹង​យក Asensio ​មក​ឱ្យ ដោយ​ថែម​ប្រាក់​បន្ថែម​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT