[ផ្លូវការ] Denis Suarez ចាកចេញ​ពី Barcelona ទៅ​រក​បាន​ទ្រនំ​ថ្មី​ហើយ

ក្លឹប​យក្ស FC Barcelona ​និង​ក្លឹប Celta Vigo ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កំពូល​តែ​មួយ​ បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ចេញ​កីឡាករ Denis Suarez ​នៅ​តម្លៃ​ខ្លួន ១២,៩ លាន​អឺរ៉ូ បូក​នឹង ៣,១ ​លាន​អឺរ៉ូ​លើ​ប្រាក់​ឧបត្ថម្ភ។

Denis Suarez ​បាន​មក​ចូលរួម​ជាមួយ Barca B នា​រដូវ​កាល ២០១៣/១៤ មុន​បាន​មក​លេង​នៅ​ឈុត​ធំ​នា​រដូវ​ក្តៅ​ឆ្នាំ ២០១៦ ដោយ​សរុប​ ៣ រដូវ​កាល​ទល់​ឆ្នាំ ២០១៩ គេ​បង្ហាញ​ខ្លួន​បាន ៧១ ប្រកួត ដោយ​រក​បាន ៨ គ្រាប់​និង​ឈ្នះ​ពាន​ចំនួន ៥ ដូច​ជា Copa del Rey ចំនួន​ពីរ Spanish Super Cup ​ចំនួន​ពីរ។

បញ្ជាក់​ថា​កាល​ពី​ខែ​មករា​កន្លង​ទៅ Denis Suarez ​ក៏​បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប​កាំភ្លើង​ធំ Arsenal ​តែ​មក​ពេល​នេះ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ជាប់​ឈ្មោះ​ជា​កីឡាករ​ពេញ​ជើង​ឲ្យ​ក្លឹប Celta ហើយ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT