PSG ​ផ្តល់​ជូន​ជម្រើស​ចុង​ក្រោយ ១៣០ លាន + កូន​ក្រុម Barca ២ រូប = Neymar ម្នាក់

ក្លឹប Paris Saint-Germain ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នៅ​តែ​មាន​បំណង​ក្នុង​ការ​លក់​ចេញ Neymar Jr ឲ្យ​ទៅ​ទ្រនំ​ចាស់​នៃ​ទឹក​ដី Camp Nou ​ក្រោយ​បន្ត​ល្ហិចល្ហៀង​ឥត​ឈប់ឈរ​ពី​ការ​ចង់​វិល​ត្រលប់​របស់​សាមី​ខ្លួន​ផ្ទាល់ និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​កូន​ក្រុម​អ្នក​មាន​បុណ្យ។

ដំបូង​ឡើយ PSG ​បាន​ដាក់​តម្លៃ ៣០០ លាន​អឺរ៉ូ​សម្រាប់ Neymar ​លុះ​ក្រោយ​មក​ចុះ​មក​សល់​តម្លៃ​ដើម ២២២ លាន​អឺរ៉ូ ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Barcelona ទាល់​តែ​សោះ។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បាន​បញ្ជាក់​ពី​ការ​ផ្តល់​ជូន​ថ្មី​ដែល​ក្លឹប​សេដ្ឋី​បារាំង​សម្រេច​ចិត្ត​លើ​ការ​បន្ថយ​តម្លៃ​ខ្លួន Neymar មក​ត្រឹម ១៣០ លាន​ទៅ ១៥០ លាន​អឺរ៉ូ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​បន្ថែម​សង​មក​វិញ​នូវ​កីឡាករ Barcelona ២ រូប​ដោយ​មាន​ជម្រើស​ដូច​ជា Phillipe Coutinho, Ousmane Dembele, Ivan Rakitic និង Samuel Umtiti។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT