Wan-Bissaka ​ជើង​ថ្មី​របស់ United ​ជាប់​ក្នុង​បញ្ជី​កីឡាករ​អង់គ្លេស​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត

ក្លឹប Manchester United ​បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​ទិញ​ចូល​ខ្សែ​ការពារ Aaron Wan-Bissaka ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៥០ លាន​ផោន​ចេញ​ពី​ក្លឹប Crystal Palace ​ដោយ​សម្រេច​ទៅ​បាន​កាល​ពី​ចុង​សប្តាហ៍​មុន។

ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ស្លាប​ស្តាំ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក ​និង​ជា​កីឡាករ​អង់គ្លេស​លំដាប់​ទី​ ២ ដែល​មាន​តម្លៃ​ថ្លៃ។ ក្នុង​នោះ​យើង​ធ្វើ​ការ​បង្ហាញ​ពី​កីឡាករ ៦ រូប​ដូច​ខាង​ក្រោម៖

  • Danny Drinkwater – ៣៥ លាន​ផោន
  • Andy Carroll – ៣៥ លាន​ផោន
  • John Stones – ៤៧,៥ លាន​ផោន
  • Raheem Sterling – ៤៩ លាន​ផោន
  • Aaron Wan-Bissaka – ៥០ លាន​ផោន
  • Kyle Walker – ​៥០ លាន​ផោន

បញ្ជាក់​ថា​ Wan-Bissaka កន្លង​មក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នាម​ជា​ខ្សែ​ការពារ​ស្លាបស្តាំ​ឲ្យ​ក្លឹប​ឥន្ទ្រីយ Crystal Palace ​ដែល​ទាំង​ការ​ឆក់​យក​បាល់​និង​បិទ​គូ​ប្រកួត ពោល​គឺ​មាន​ភាគរយ​ជោគជ័យ​ច្រើន សមល្មម​ឲ្យ​ក្លឹប​ម្ចាស់​ដី Old Trafford មាន​ក្តី​សង្ឃឹម​ច្រើន​លើ​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ស្វាគមន៍​រដូវ​កាល ២០១៩/២០។ ប្រភព៖ TheFootballFaithful

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT