អាល្លឺម៉ង់ ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ​ក្រោម​ថ្វី​ជើង​ស៊ុយអែត​ហើយ​

ក្រុម​ខ្លាំង​អាល្លឺម៉ង់​បាន​ធ្លាក់​ចេញ​ពីពាន​រង្វាន់ Women World Cup 2019 ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ។អាល្លឺម៉ង់​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុខ​នៅ​នាទី​១៦ ​ដោយ Magull ​ប៉ុន្តែ​វា​មិន​មែន​ជា​គ្រាប់​បាល់​ជួយ​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ឡើយ។ ជាក់​ស្ដែង​នៅ​នាទី​២២ Jakobsson ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ឱ្យ​ស៊ុយអែត ​មុន​ពេល Blacktenius ​ថែម​បាន​១​គ្រាប់​ទៀត ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។ ​នេះ​ជា​រឿង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ខ្លាំង ​ព្រោះ​អាល្លឺម៉ង់​ជា​ក្រុម​ខ្លាំង ​ហើយ​ក៏​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​នេះ​២​ឆ្នាំ​ផង​ដែរ។ក្រោយ​ពី​ចប់​ការ​ប្រកួត​យប់មិញ​នេះ ​ការ​ប្រកួត Women World Cup 2019 ​រក​ឃើញ​ក្រុម​៤​ចុង​ក្រោយ​ហើយ ​គឺ​អាមេរិក ​អង់គ្លេស ​ស៊ុយអែត ​និង​ហុល្លង់។ នៅ​វគ្គ​នេះ ​អាមេរិក និង​ប៉ះ​អង់គ្លេស ​ហើយ​ស៊ុយអែត ប៉ះ​ហុល្លង់៕

ប្រភព៖ BCC

  • អាល្លឺម៉ង់ ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ​ក្រោម​ថ្វី​ជើង​ស៊ុយអែត​ហើយ​