Chelsea ​ត្រៀម​ទិញ​យក Kovacic ​ផ្ដាច់​ពី Real Madrid ​តែ​ម្ដង​

​ក្រុម Chelsea ​កំពុង​រៀប​ចំ​ឯកសារ​ចុះ​កុងត្រា​យក​ខ្សែ​បម្រើ​ Mateo Kovacic ​ពី​ក្រុម Real Madrid ​ដាច់​តែ​ម្ដង​ហើយ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៤០​លាន​ផោន​ឯ​ណោះ។Kovacic ​ត្រូវ​បាន​ក្រុម Chelsea ​ខ្ចី​ជើង​រដូវ​កាល​មុន ​ហើយ​បច្ចុប្បន្ន​នេះ​រូបគេ​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​នៅ​អង់គ្លេស​ផង​ដែរ។ ​សមត្ថភាព​លេង​ល្អ ហើយ​ស្រប​ពេល​ក្លឹប Chelsea ​កំពុង​ជាប់​បម្រាម​ទិញ​ដូរ​កីឡាករ​ថ្មី​ផង​នោះ ​ដូច្នេះ​ហើយ​ទើប​តោ​ខៀវ​ត្រូវ​តែ​ចុះ​កុងត្រា​យក​កីឡាករ​ដែល​ខ្លួន​ខ្ចី​ជើង​បាន​។សម្រាប់​បម្រាម​ដែល Chelsea ​ ជាប់​២​ឆ្នាំ​នេះ គឺ​ពួកគេ​មិន​អាច​ទិញ​កីឡាករ​ថ្មី​ចូល​បាន​ទេ ប៉ុន្តែ​សម្រាប់​កីឡាករ​ដែល​ពួកគេ​ខ្ចី​ជើង​កន្លង​មក គឺ​អាច​ចុះ​កុងត្រា​យក​បាន​ជា​ធម្មតា៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT