សមាជិកលីគកំពូល ក្រសួងការពារជាតិ នាំយកខ្សែការពារបរទេសថ្មី មកពីលីគទី៤ថៃ

ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានបង្ហាញសមាជិកថ្មីរបស់ខ្លួន ជាខ្សែការពារMohammed Faeez Khan ដែលធ្លាប់លេងនៅលីគទី៤របស់ថៃមកចូលរួម ដើម្បីត្រៀមជុំទី២ នៃលីគកំពូលកម្ពុជា។

កីឡាកររូបនេះ បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ និងមានកម្ពស់ ១,៨៣ សង់ទីម៉ែត្រ បានចាប់ផ្ដើមអាជីពបាល់ទាត់នៅប្រទេសកំណើត ( អាហ្រ្វិកខាងត្បូង ) ជាមួយក្លឹប Milano United លីគទី២ មុននឹងផ្លាស់ទៅ Tshakhuma Tsha Madzivhandila នៅលីគទី២ដូចគ្នា។ ឆ្នាំ២០១៩ កន្លងទៅ Mohammed Faeez Khan បានផ្លាស់មករួមក្រុមនៅលីគទី៤ ថៃ Phattalung FC។

កីឡាកររូបនេះ គឺជាសមាជិកថ្មីដំបូងរបស់ក្លឹបសម្រាប់ជើងទី២ ដោយអាចនឹងមកជំនួសកន្លែងកីឡាករ Taku Yanagidate ដែលមួយរយៈចុងក្រោយនេះ ពុំសូវបង្ហាញទម្រង់លេងល្អ។

បច្ចុប្បន្ន ក្រសួងការពារជាតិ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្រោយប្រកួត១២ដង ឈ្នះ៦ ស្មើ២ និងចាញ់៤ មាន២០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT