Alex Iwobi ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Arsenal ជឿជាក់ថានារដូវកាលក្រោយនេះ ក្រុម Manchester City នៅតែជាក្រុមមានភាគរយខ្ពស់លើកពានរង្វាន់ English Premier League ដដែល។
ក្រុម Man City ប្រមូលពានអស់នៅអង់គ្លេសរដូវកាលមុន ដោយឈ្នះពានលីគកំពូលលើសពិន្ទុក្រុមលេខ២ Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ សម្រាប់រដូវកាលនេះខាងមុខ កីឡាករ Iwobi នៅតែជឿជាក់ថាក្រុមរបស់លោក Pep នឹងបន្ដជោគជ័យបន្ថែមទៀត ដោយសារតែពួកគេនៅតែបន្ដចំណាយសម្រាប់នាំយកកីឡាករល្អៗមករួមក្រុមដើម្បីបំពេញចំណុចខ្វះខាត។
កីឡាករជម្រើសជាតិនីហ្សេរីយ៉ាខាងលើនេះ បានបន្ដទៀតថាត្បិតតែរដូវកាលនៅវែងឆ្ងាយ ប៉ុន្តែរូបគេមើលឃើញថា Man City នៅតែជាក្រុមល្អ ជាក្រុមមានភាគរយខ្ពស់ការពារតំណែងជើងឯកសម្រាប់ឆ្នាំទី៣នេះ។ បើទោះជាក្លឹបដទៃមានការចំណាយក៏ពិតមែន ប៉ុន្តែនៅតែពិបាកក្នុងការប្រជែងជាមួយក្រុមការពារតំណែងជើងឯកនេះដដែល៕ប្រភព៖ Dailymail