AC Milan ​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​លេង Europa League ​ទេ ​រដូវ​កាល​ក្រោយ​

ក្រុម AC Milan ​ត្រូវ​ជាប់​បម្រាម​មិន​អាច​លេង​ពាន​រង្វាន់ Europa League បាន​ទេ ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រោយ​ពី UEFA ​រក​ឃើញ​ថា​ក្លឹប​នេះ​ធ្វើ​ខុស​ច្បាប់​ហិរញ្ញវត្ថុ Financial Fair Play ។

AC Milan ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ការ​ចំណាយ​លើស​ពី​ចំណូល​របស់​ខ្លួន​៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​ពួកគេ​ធ្វើ​ខុស​ពី​គោលការណ៍​ការ​ចំណាយ​ហិរញ្ញវត្ថុ​របស់ UEFA ​ដែល​បាន​ចែង​និង​ក្លឹប​ទាំង​អស់​ត្រូវ​អនុវត្ត។ ដូច្នេះ​ហើយ ​ទើប UEFA ​បាន​សម្រេច​មិន​ឱ្យ AC Milan ​ចូល​លេង​ពាន​រង្វាន់ Europa League ​នា​រដូវ​កាល​ក្រោយ​ទេ។

ការ​ចំណាយ​លើស​លប់​ពី​ចំណូល​របស់​ក្លឹប AC Milan ​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០១៥​ដល់​២០១៧។ ហើយ UEFA ​ក៏​រក​ឃើញ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​ក្លឹប​តវ៉ា​រហូត​បាន​២​ឆ្នាំ​នេះ ​ទើប​បាន​ជា​ឆ្នាំ​នេះ​ក្រុម AC Milan ​មិន​អាច​តវ៉ា​អ្វី​បាន​ទេ ​ក្រៅ​ពី​យក​ការ​ពិន័យ​នេះ​ឡើយ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT