អាមេរិក ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក្រោយ​ឈ្នះ​បារាំង ២-១

ក្រុម​បាល់ទាត់​នារី​អាមេរិក ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង ​២-១ ​ពាន​រង្វាន់ Women World Cup 2019 ។

ក្រុម​ការពារ​តំណែង​ជើង​ឯក​អាមេរិក ​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​ត្រឹម​នាទី​ទី​៥​ពួកគេ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ទៅ​ហើយ ដែល​កើត​ចេញ​ពី​កីឡា​ការិនី Rapinoe ។ ​ឈាន​ចូល​តង់​២ ​កីឡា​ការិនី​ឆ្នើម​ដដែល​នេះ​ក៏​ធ្វើ​បាន​សម្រេច​១​គ្រាប់​ទៀត​ឱ្យ​អាមេរិក ​នៅ​នាទី​៦៥ ​មុន​ពេល​ម្ចាស់​ផ្ទះ​បារាំង​រក​បាន​១​គ្រាប់​សង​វិញ​នាទី​៨១ ​ដោយ Renard ​។ លទ្ធផល​ចប់​ការ​ប្រកួត អាមេរិក​បាន​យក​ឈ្នះ​បារាំង ២-១។

ក្រុម​អាមេរិក​នេះ ​នឹង​ត្រូវ​តតាំង​ជាមួយ​អង់គ្លេស​បន្ដ​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT