BA United ចែករំលែកបទពិសោធលេងបាល់ទាត់ក្នុងសាល ដល់យុវជនព្រឹកមិញ

សមាជិកលីគបាល់ទាត់ក្នុងសាល ( ហ្វ៊ូតសាល ) កម្ពុជា BA United បានធ្វើកម្មវិធីចែក
រំលែកបទពិសោធន៍លេងបាល់ទាត់ដល់យុវជនវិទ្យាល័យជាស៊ីមសាមគ្គី កាលពីព្រឹកមិញ នៅទីលាន The Blue Sports Center។

កម្មវិធីនេះ ជាយុទ្ធនាការបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការពង្រឹងធនធានយុវជន ត្រៀមស៊ីហ្គេម២០២៣។ ជាបន្តបន្ទាប់ ក្រុមដទៃផ្សេងទៀត នឹងធ្វើដូចគ្នាទៅ​កាន់យុវជនមកពីតាមវិទ្យាល័យក្នុងរាជធានីភ្នំពេញ ដើម្បីបណ្តុះទឹកចិត្តស្រលាញ់ និងផ្សព្វផ្សាយពីកីឡាហ្វ៊ូតសាលបន្តទៀត។

គួរកត់សម្គាល់ថា លីគហ្វ៊ូតសាលអាជីពកម្ពុជា ទើបតែបង្កើតឡើងវិញបាន២ឆ្នាំ។ បច្ចុប្បកំពុងប្រជែងគ្នាយ៉ាងខ្លាំង ដោយ ដោនថោនស្ព័ត កំពុងឈរកំពូលតារាង។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT