អនុ​ប្រធាន​ក្លឹប Barcelona ​ថា​ពិបាក​ក្នុង​ការ​នាំ​យក Neymar ​មក​វិញ​

អនុ​ប្រធាន​ក្លឹប Barcelona ​លោក Jordi Cardoner ​បាន​បញ្ជាក់​ថា​ក្លឹប​មិន​ទាន់​មាន​បំណង​ចង់​បាន Neymar ​មក​វិញ​ឡើយ ​ព្រោះ​ត្រូវ​មាន​រឿង​ជា​ច្រើន​ត្រូវ​ដោះ​ស្រាយ​។

កីឡាករ​ប្រេស៊ីល​នេះ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ដើម​វិញ ​ប៉ុន្តែ​បញ្ហា​តម្លៃ​ខ្លួន​គឺ​ជា​រឿង​ធំ​ដែល​ធ្វើ​ឱ្យ​ការ​ផ្ទេរ​ពិបាក​ក្នុង​ការ​កើត​ឡើង​ខ្លាំង​ណាស់។ លោក Cardoner ​អនុ​ប្រធាន​ក្លឹប​បាន​និយាយ​ថា ​Neymar ​ចង់​ត្រលប់​មក​វិញ​មែន ​ប៉ុន្តែ Barcelona ​មិន​ទាន់​គិត​រឿង​ចុះ​កុងត្រា​យក​វិញ​ឡើយ។ នៅ​មាន​រឿង​ជា​ច្រើន​ត្រូវ​ដោះស្រាយ ​មុន​ការ​និយាយ​ពី​ការ​ផ្ទេរ​នោះ​បាន។

Neymar ​មាន​បញ្ហា​ជាមួយ​ច្រើន​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​ដែល​ធ្វើ​ឱ្យ​គេ​ទាមទារ​ចាកចេញ​ពី​បារាំង។ ប្រធាន​ក្លឹប​អ្នក​មាន​មួយ​នេះ​ក៏​យល់​ព្រម​បញ្ចេញ​គេ​ចេញ​ដែរ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ចេញ​នោះ ក៏​ត្រូវ​មាន​តម្លៃ​ខ្លួន​សមរម្យ​មួយ​ដែរ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT