ក្រុម​នារី​អង់គ្លេស ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Women World Cup ​ហើយ​

ក្រុម​បាល់ទាត់​នារី​អង់គ្លេស ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Women World Cup 2019 ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​ន័រវេស ​៣-០ ​កាល​ពី​យប់មិញ​នេះ។

ក្រុម​បាល់ទាត់​នារី​អង់គ្លេស​នា​ឆ្នាំ​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន។ ជាក់​ស្ដែង​នៅ​វគ្គ​៨​ក្រុម ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ន័រវេស​បាន​យ៉ាង​ស្រួល​តែ​ម្ដង ដោយ​លទ្ធផល ​៣-០។ ៣​គ្រាប់​នោះ​ដែរ ​ធ្វើ​បាន​សម្រេច​ដោយ Scott ​នាទី​៣  White ​នាទី​៤០​​និង Bronze ​នាទី​៥៧។ ពួកគេ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ទី​៤​ទៀត ​ដោយ Parris ​នៅ​នាទី​៨៣ ​ប៉ុន្តែ​ប៉េណាល់ទី​មិន​បាន​សម្រេច។

ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ ​ក្រុម​អង់គ្លេស ​នឹង​ត្រូវ​រង​ចាំ​ដៃ​គូ​របស់​ខ្លួន។ ដោយ​ក្រុម​បារាំង​ប៉ះ​អាមេរិក​នៅ​រាត្រី​នេះ ​នរណា​ឈ្នះ​នឹង​ប៉ះ​ក្រុម​អង់គ្លេស​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT