ក្នុងបាល់ទាត់អ្វីក៏អាចកើតឡើងបានដែរ !!! Buriram ត្រូវសមាជិកថ្មីយកឈ្នះ ធ្លាក់ចេញពីកំពូលតារាង

នៅក្នុងប្រកួតសប្តាហ៍ទី ១៩ នៃជើងទីពីរ ក្នុងលីគកំពូលថៃ Buriram United ស្គាល់រសជាតិបរាជ័យទី ៣ ប្រចាំរដូវកាល ដោយត្រូវក្រុមថ្មោងថ្មី Chainat Hornbill យកឈ្នះ ១-០ ។

បរាជ័យពីរលើកផ្សេងទៀតរបស់ក្រុមការពារជើងឯកលីគមួយនេះ គឺចាញ់ Chiangrai United ១-០ និងចាញ់ Sukhothai ១-០ ផងដែរ ។

ក្រឡែកទៅមើលគូប្រជែងវិញ Bangkok United ឡើងទៅឈរកំពូលតារាង ក្រោយឈ្នះ Suphanburi ២-១ និងបន្តរឿងដ៏អស្ចារ្យ ពោលគឺឈ្នះ ១១ប្រកួតជាប់ៗគ្នា ចាប់តាំងពីសប្តាហ៍ទី ៩ មក គ្រាដែលពួកគេទើបន្តកុងត្រាជាមួយគ្រូបង្វឹក លោក Mano Pölking រហូតដល់ឆ្នាំ ២០២១ ។

ការប្រកួតផ្សេងទៀតក្នុងថ្ងៃសៅរ៍ម្សិលមិញ គឺ Port FC ឈ្នះ Ratchaburi ៤-១ រីឯ Police Tero ស្មើជាមួយ Chiangrai United ១-១ ចំណែក Sukhothai ចាញ់ Chonburi ២-១ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT