Pep ចេញ​មុខ​ការពារ Messi ​ក្រោយ​ផ្ទុះ​ការ​រិះគន់​មិន​សំចៃ​មាត់

Lionel Messi នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​រង​ការ​រិះគន់​និង​ប្រតិកម្ម​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​ម្តង​ហើយ​ម្តង​ទៀត ចាប់​តាំង​ពី​ការ​ធ្លាក់​ចេញ​ពី UEFA Champions League ​វគ្គ ​៤ ក្រុម​ចុង​ក្រោយ និង​ការ​ធ្វើ​មិន​បាន​ល្អ​នៅ​ Copa America ២០១៩ វគ្គ​ចែក​ពូល​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន។

ផ្ទុយ​ស្រលះ​ពី​ការ​លើក​ឡើង​របស់​អតីត​គ្រូ​ធំ Barcelona គឺ​លោក Pep Guardiola ​បាន​ចេញ​មុខ​ការពារ​ Lionel Messi ​ដោយ​បាន​បញ្ជាក់​ប្រាប់ Sky Sports ដូច្នោះ​ថា៖ “ខ្ញុំ​នឹង​មិន​មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់​ពី​គុណភាព​លេង​របស់ Messi”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​ Barca ​ធ្វើ​បាន​ល្អ​ហើយ​ដោយ​បាន​ឈ្នះ​ពាន​ក្នុង​លីគ និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ​ដោយ​ពួក​គេ​ធ្វើ​បាន​ល្អ​ច្រើន ហើយ Messi នៅ​តែ​សំខាន់​ជានិច្ច ​ពោល​គឺ​គាត់​នឹង​នៅ​តែ​បន្ត​អស្ចារ្យ​បែប​នេះ​ទៅ​ទៀត”។ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT