ប្រេស៊ីល ​ព្រលឹង​ចុង​សក់ ​វគ្គ​កាត់​សេចក្ដី​១១​ម៉ែត្រ​ទល់​ប៉ារ៉ាហ្គាយ​

ក្រុម​បាល់ទាត់​ប្រេស៊ីល ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម​ប៉ារ៉ាហ្គាយ ​ដោយ​បាល់​ប៉េណាល់ទី ​៤-៣ ​ក្រោយ​ស្មើ​គ្នា​០-០ ​ពេញ​៩០​នាទី​ម៉ោង​លេង។

ម្ចាស់​ផ្ទះ​ប្រេស៊ីល​ព្យាយាម​វាយ​សម្រុក​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​ប៉ារ៉ាហ្គាយ​បាន​ឡើយ បើ​ទោះ​ជា​នាទី​៥៨ ​ក្រុម​នេះ​បាន​កាត​ក្រហម​ម្នាក់​ក៏​ដោយ។ ​ការ​ប្រកួត​ពេញ​៩០​នាទី ​គឺ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា ០-០ ​ដែល​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ​តែ​ម្ដង។

នៅ​វគ្គ​នេះ ​បើក​ឆាក​ដំបូង​ក្រុម​ប៉ារ៉ាហ្គាយ ​ទាត់​មិន​ចូល​មួយ​ទៅ​ហើយ ​ដែល​ធ្វើ​ឱ្យ​ក្រុម​ប្រេស៊ីល​មាន​សង្ឃឹម។ តែ​បន្ដបន្ទាប់​មក ​Firmino ​ទាត់​មិន​ចូល​១​គ្រាប់​ដែរ ​ក៏​ធ្វើ​ឱ្យ​មាន​ការ​តានតឹង​ខ្លាំង​សម្រាប់​គ្រាប់​ចុង​ក្រោយ។ ​ទី​បញ្ចប់ កីឡាករ​ប៉ារ៉ាហ្គាយ ​ទាត់​មិន​ចូល​មួយ​ទៀត ​ហើយ Jesus ​សម្រេច​ទី​បាន ទើប​ប្រេស៊ីល​មាន​ឱកាស​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល ​៤-៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT