ឪពុក James៖ “ក្លឹប​មួយ​នេះ​សក្តិសម​សម្រាប់​កូន​របស់​ខ្ញុំ​ខ្លាំង​បំផុត”

James ​បាន​បញ្ចប់​កុងត្រា​ខ្ចី​ជើង​ជាមួយ​ក្លឹប Bayern Munich ​ត្រឹម​រដូវ​កាល ២០១៨/១៩ កន្លង​ទៅ ដោយ​សព្វថ្ងៃ​កំពុង​ស្វែងរក​ទ្រនំ​ថ្មី ត្បិត​អី​នាម​ជា​កីឡាករ Real Madrid ​តែ​ហាក់​គ្មាន​ឈ្មោះ​ក្នុង​គោលដៅ​របស់ Zidane នា​រដូវ​កាល​ក្រោយ​ឡើយ។

យ៉ាងណាមិញ​តាម​រយៈ​ការ​លើក​ឡើង​របស់​ឪពុក​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ បាន​សម្លឹង​ឃើញ​ក្លឹប Napoli គឺ​ជា​ទ្រនំ​តែ​មួយ​គត់​ដែល​សក្តិសម​នឹង​កូន​របស់​ខ្លួន។

លោក​បញ្ជាក់​ថា៖ “កាល​នៅ Porto, Spain, Bayern សុទ្ធ​សឹង​តែ​មាន​ស្ថានភាព​ខុស​គ្នា ដោយ​រដូវ​កាល​ដ៏​ល្អ​បំផុត​របស់ James គឺ​កាល​លេង​ជាមួយ Carlo នៅ​ Madrid ដោយ​រវាង​អ្នក​ទាំង​ពីរ​គឺ​មាន​ការ​គោរព​ច្រើន​បំផុត ហើយ James ក៏​ទទួល​បាន​ការ​សាទរ​ពី​លោក Carlo ជុំវិញ​អ្វី​ដែល​គេ​បាន​ធ្វើ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​ក៏​លឺ​ពី​ដំណឹង​រវាង​អ្នក​ទាំង​ពីរ​នា​ថ្ងៃ​ខាង​មុខ ​ហើយ​នេះ​ក៏​ជា​អ្វី​ដែល​គាត់​ត្រូវ​ផ្លាស់ប្តូរ​នៅ​ពេល​នេះ ហើយ​គិត​ថា Napoli ជា​ក្លឹប​ល្អ​បំផុត​និង​សក្តិសម​សម្រាប់ James”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT