Pep ​បង្ហើប​គម្រោង​នឹង​ត្រលប់​ទៅ Barcelona ​វិញ​ថ្ងៃ​ណា​មួយ​

​Pep Guardiola ​បាន​បង្ហើប​គម្រោង​នឹង​ត្រលប់​ទៅ​ Barcelona ​វិញ ​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ក្រោយ​ពី​លោក​ចាកចេញ​ពី​ក្រុម​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។

Pep ​នៅ​សល់​កុងត្រា​ដឹក​នាំ​ក្រុម​ Man City ​២​ឆ្នាំ​ទៀត ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​អង់គ្លេស​នេះ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ស្រុក​ទាំង​អស់។ ដោយ​ឡែក​នៅ​សប្ដាហ៍​នេះ ​បុរស​សញ្ជាតិ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​លោក​នឹង​ត្រលប់​ទៅ​ Barcelona ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ឬ​ពេល​ក្រោយ។ ការ​បញ្ជាក់​បែប​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​សប្បាយ​ចិត្ត​ខ្លាំង​ដែរ។

Pep ​ដឹក​នាំ​ក្រុម Barcelona ​៤​ឆ្នាំ ​ហើយ​ជោគជ័យ​ខ្លាំង​បំផុត ​ឈ្នះ​ពាន​រង្វាន់​បាន​យ៉ាង​ច្រើន។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​ការ​វិល​ត្រលប់​មក​វិញ​របស់​លោក​ខ្លាំង​ណាស់៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT