Pep ​ចង់​ទិញ Isco ​ពី Real Madrid ​ដើម្បី​មក​ជំនួស​តំណែង​ Silva ​

Pep Guardiola ​ចង់​បាន​ខ្សែ​បម្រើ Isco ​ពី​ក្រុម Real Madrid ​ដើម្បី​មក​ជំនួស​តំណែង​របស់ David Silva ​ដែល​នឹង​ចាកចេញ​ពី​ក្រុម​នា​រដូវ​កាល​ក្រោយ​។

Silva ​បាន​បញ្ជាក់​ក្លឹប Man City ​ហើយ​ថា​រូបគេ​នឹង​ចាកចេញ​ពី​ក្រុម ​ក្រោយ​ចប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក Pep ​កំពុង​ស្វែង​រក​ខ្សែ​បម្រើ​ថ្មី​មក​ឱ្យ​ហើយ ដើម្បី​ជា​អ្នក​ជំនួស​។ អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​រូប​នេះ ​មើល​ឃើញ Isco ​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​មក​រួម​ក្រុម​បាន។ យ៉ាងណាមិញ​តម្លៃ​ខ្លួន​របស់​គេ ​អាច​នឹង​ដល់​ជាង​៧០​លាន​អឺរ៉ូ​ឯ​ណោះ។

Man City ​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​នាំ​យក​កីឡាករ​អេស្ប៉ាញ​ខាង​លើ ត្បិត​អី​លោក Zidane ​ចូល​មក​ដឹក​នាំ​ក្រុម ​ខ្សែ​បម្រើ Isco ​មិន​សូវ​មាន​ឱកាស​បាន​ចូល​លេង​ឡើយ ​ហើយ​ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​លក់​ចេញ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT