ទិញ​ដាច់​ថ្លៃ​ពេក ​Inter ​ចង់​ខ្ចី​ជើង Lukaku ​វិញ ​ដោយ​ចំណាយ​១០​លាន​ផោន​ទៅ Man Utd ​

ក្រុម Inter Milan ​បាន​ដាក់​សំណើ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Lakaku ​ពី​ក្រុម Manchester United ​ក្នុង​តម្លៃ​១០​លាន​ផោន ​រយៈ​ពេល​២​រដូវ​កាល​។

ដំបូង​ឡើយ​ក្រុម Milan ​ចង់​បាន​កីឡាករ​បែលហ្សិក​នេះ​ដាច់​តែ​ម្ដង ​ដោយ​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា ប៉ុន្តែ​ដោយសារ​ក្រុម Man Utd ​ទារ​ដល់​៧០​លាន​ផោន ទើប​ធ្វើ​ឱ្យ​ពួកគេ​បោះ​បង់​ការ​ចង់​ទិញ​ដាច់​នោះ​ទៅ។ ក្រុម​របស់​លោក Conte ​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ស្នើ​ជា​ការ​ខ្ចី​ជើង​វិញ ​ចំនួន​២​រដូវកាល។ ២​រដូវ​កាល​នោះ​ដែរ ​Milan ​នឹង​ឱ្យ Man Utd ​១០​លាន​ផោន​ផង​ដែរ។

ក្រុម​របស់​លោក Ole ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ឡើយ ត្បិត​អី​បច្ចុប្បន្ន​នេះ​ពួកគេ​មិន​ទាន់​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ណា​ម្នាក់​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​នៅ​ឡើយ។ ​នៅ​យប់មិញ​នេះ ​Man Utd ​ទើប​តែ​ចុះ​កុងត្រា​បាន​ខ្សែ​ការពារ​ម្នាក់​គឺ Aaron Wan-Bissaka ​ក្នុង​តម្លៃ​ជាង​៥០​លាន​ផោន ពី​ក្រុម Crystal Palace ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT