AT Madrid ​តំឡើង​តម្លៃ​ខ្លួន Felix ​ដល់​ជាង​១០០​លាន​ផោន​

ក្រុម Atletico Madrid ​បាន​តំឡើង​តម្លៃ​ខ្លួន​កីឡាករ Felix ​ដល់​១១២​លាន​ផោន​ហើយ ​ដើម្បី​ឱ្យ​ក្រុម Benfica ​ព្រម​លក់​យុវជន​នេះ​ឱ្យ​ពួកគេ​។

Joao Felix ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​ក្រុម AT Madrid ​ចង់​បាន​ខ្លាំង ​ដើម្បី​មក​ជំនួស​តំណែង​របស់ Greizmann ​។ យ៉ាងណាមិញ ​ដោយសារ​តែ​រូបគេ​នៅ​ក្មេង​និង​លេង​ល្អ ​មាន​ក្លឹប​ចង់​បាន​ច្រើន ​ទើប​តម្លៃ​ខ្លួន​របស់ Felix ​កើន​ខ្លាំង ​និង​ក្លឹប Benfica ​មិន​ទាន់​ចង់​លក់​នោះ​ទេ។

ដោយសារ​តែ​ដូច​នេះ​ហើយ ទើប​បាន​ជា​ក្រុម​របស់​លោក Simeone ​បាន​តំឡើង​តម្លៃ​ខ្លួន​រូបគេ​ដល់​ទៅ​១១២​លាន​ផោន​ទៅ​ហើយ​បច្ចុប្បន្ន​នេះ។ តម្លៃ​ប៉ុណ្ណឹង ​បាន​ធ្វើ​ឱ្យ​ក្រុម Benfica ​កំពុង​ពិចារណា​ហើយ ​ព្រោះ​វា​ជា​តម្លៃ​ខ្លួន​បំផុត​ហើយ ​ជាមួយ​កីឡាករ​វ័យ​ក្មេង​និង​ទើប​ឡើង​ជើង​​ដូច្នេះ​៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT