​មិត្ត​រួម​ក្រុម Salah ​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ ​ក្រោយ​ធ្លាយ​សារ​អាសអាភាស​

​កីឡាករ​ Amr Warda ​មិត្ត​រួម​ក្រុម​របស់ Salah ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ហើយ ក្រោយ​ពី​បែក​ធ្លាយ​សារ​អាសអាភាស​របស់​គេ​ជាមួយ​នារី​ច្រើន​នាក់ ​ក្នុង​បណ្ដាញ​សង្គម Instagram ។

ក្នុង​ពាន​រង្វាន់​ Africa Cup of Nations ​ក្រុម​អេហ្ស៊ីប​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​កាល​ពី​យប់មិញ​នេះ ក្រោយ​ពី​ឈ្នះ​ក្រុម​កុងហ្គោ​ក្នុង​លទ្ធផល ​២-០។ ទន្ទឹម​នឹង​ដំណឹង​ល្អ​នេះ​ដែរ ​ក្រុម​អេហ្ស៊ីប ​ក៏​មាន​បញ្ហា​ជាមួយ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ដែរ។ កីឡាករ Amr Warda ​បាន​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​នារី​ជា​ច្រើន​នាក់ ​នៅ​លើ​បណ្ដាញ​សង្គម Instagram ។

សារ​ដែល​មាន​មាន​ពាក្យ​សុទ្ធ​តែ​អាសអាភាស​នោះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​ដក​រូបគេ​ចេញ​ពី​បញ្ជី​ឈ្មោះ​ក្រុម​ក្នុង​ការ​លេង​ពាន​រង្វាន់ Africa Cup of Nations ​ទៅ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា អេហ្ស៊ីប​នៅ​សល់​កីឡាករ​តែ​២២​នាក់​ប៉ុណ្ណោះ ដើម្បី​បន្ដ​ដំណើរ​នៅ​វគ្គ​១៦​ក្រុម​ទៀត​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT