The Guardian៖ ‘Ronaldo ទី​ពីរ’ ព្រមព្រៀង​ចាកចេញ​ហើយ ព្រោះ​ក្លឹប​ថ្មី​គេ​ឲ្យ ១២៦ លាន

យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ក្លឹប Benfica របស់​ក្របខ័ណ្ឌ​កំពូល​ព័រទុយហ្គាល់​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ទទួល​សំណើរ​លើ​ទំហំ​សាច់​ប្រាក់​ដ៏​ខ្ពស់​មួយ​ដល់​ទៅ ១២៦ លាន​អឺរ៉ូ លើ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Joao Felix ពី​សំណាក់​ក្លឹប Atletico Madrid នៅ​ទឹក​ដី​អេស្ប៉ាញ។

ត្បិត​ក្លឹប​មិន​ទាន់​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ថា​ព្រម​ឬ​អត់​ក្តី តែ​តាម​គណនី Fabrizio Romano នៃ​សារព័ត៌មាន The Guardian ​សង្កត់​ធ្ងន់​ថា​កិច្ច​ព្រមព្រៀង​នេះ​គឺ​ធ្វើ​ទៅ​បាន​ដោយ​ផ្លូវការ​ហើយ។ តម្លៃ ១២៦ លាន​អឺរ៉ូ ​ជា​ទំហំ​ខ្ពស់​ជាង​តម្លៃ​ផ្តាច់​កុងត្រា​ដើម​ដែល Benfica ​ប្រកាស​កន្លង​ទៅ​ប្រមាណ ៦ លាន​អឺរ៉ូ។

បញ្ជាក់​ថា​ប្រសិន​ណា​ Atletico ​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​យក ‘Ronaldo ទី​ពីរ’ ពិត​មែន នោះ​ក្លឹប​អេស្ប៉ាញ​នឹង​យក​ឈ្នះ​លើ​ក្លឹប​យក្ស ២ សម្រាប់​ការ​ប្រជែង​ចង់​បាន​នេះ ដោយ​រួម​មាន Manchester City ​និង Manchester United។ ប្រភព៖ BRFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT