Perez ​គ្រោង​លោត​ឲ្យ​ដល់​គោលដៅ ១ ពាន់​លាន​សម្រាប់​ការ​វ៉ៃ​ចេញ​កីឡាករ

ក្រោយ​ចាយ​អស់​ជាង ៣០០ លាន​លើ​ការ​ទិញ​ចូល​កីឡាករ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ក្លឹប Real Madrid ​ត្រូវ​បាន​គេ​ព្យាករណ៍​ទំនង​ជា​មាន​បំណង​នាំ​ចំណូល​មក​វិញ​យ៉ាង​ក្រាស់ក្រែល​ទៅ​ថ្ងៃ​ខាង​មុខ។

ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក Florentino Perez ​ចូល​មក​កាន់កាប់​តំណែង​ជា​ប្រធាន​ក្លឹប អធិរាជ​ស​បាន​កើប​ចំណូល ៧៣០ លាន​អឺរ៉ូ​ហើយ​ តាម​រយៈ​ការ​លក់​ចេញ​កីឡាករ តែ​ក៏​មាន​គោលដៅ​នឹង​យក​ឲ្យ​បាន ១ ពាន​លាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

កន្លង​ទៅ​ទើប​តែ​ទទួល​បាន​ជាង​ ៣០ លាន​ជុំវិញ​ការ​លក់​ចេញ Marcos Llorente ​ហើយ​នៅ​សេសសល់​កីឡាករ​សំខាន់​ច្រើន​ទៀត​ដូច​ជា Gareth Bale, James Rodriguez, Thoe Hernandez, Raul de Tomas និង Mateo Kovacic ​ជា​ដើម។

ខាង​ក្រោម​បង្ហាញ​ពី​ចំណាត់ថ្នាក់​នៃ​ការ​លក់​ចេញ​កីឡាករ​ថ្លៃ​បំផុត​ទាំង ៥ រូប​រាប់​តាំង​ពី​ឆ្នាំ ២០០៩-១៩ ក្រោម​ការ​ដឹកនាំ​ដោយ Perez៖

  • Cristiano Ronaldo (Juventus): ១០៥ លានអឺរ៉ូ
  • Di María (Manchester United): ៧៥ លានអឺរ៉ូ
  • Morata (Chelsea): ៦៦ លានអឺរ៉ូ
  • Özil (Arsenal): ៥០ លានអឺរ៉ូ
  • Higuain (Napoli). ៣៩ លានអឺរ៉ូ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT