United ​ថា​អត់​យក​កីឡាករ ២ រូប​នេះ​ទេ បើ Inter ​ចង់​បាន Lukaku សុំ​ជា​លុយ​សុទ្ធ​មក

ក្លឹប Manchester United ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បដិសេធ​សំណើរ​ក្នុង​ការ​ផ្តល់​ជូន​នៅ​កីឡាករ Mauro Icardi ​និង Radja Nainggolan ​ជុំវិញ​កិច្ច​ចរចា​ក្នុង​ការ​ផ្ទេរ​ Romelu Lukaku ​ចេញ​ពី Old Trafford។

ESPN ​បាន​បញ្ជាក់​ថា United ​ត្រូវ​ការ ៨០ លាន​ផោន​ជា​ចាំ​បាច់​ក្នុង​ការ​លក់​ចេញ Lukaku ​ដោយ​មិន​ចង់​ឆ្លងកាត់​ការ​ដោះដូរ​កីឡាករ​រូប​ណា​មួយ​នោះ​ទេ ត្បិត​អី Inter ​ផ្តល់​ជម្រើស​កីឡាករ​ពីរ​រូប​ដូច​បញ្ជាក់​ខាង​លើ​ក៏​ដោយ។

បញ្ជាក់​ថា​កីឡាករ​បែលហ្សិក​ [Lukaku] គឺ​ទទួល​បាន​សំណើរ​ដេញ​ថ្លៃ​ចេញ​ពី​ក្លឹប Inter យ៉ាង​ពិត​ប្រាកដ​មែន ដោយ​សារ​ភ្នាក់ងារ​លោក Federico Pastorello ​បាន​បញ្ជាក់​រួច​ជា​ស្រេច​អំពី​ផែនការណ៍​ដែល​ក្លឹប​នៅ​អ៊ីតាលី​បាន​ចរចា​ជាមួយ​ខ្លួន។ប្រភព: Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT