Pogba ​ចង់​ទៅ Juventus ​ព្រោះ Ronaldo ​

ខ្សែ​បម្រើ Pual Pogba ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​ទៅ​លេង​នៅ Juventus ​ជា​ជាង​ការ​ទៅ​លេង​នៅ​ក្លឹប​Real Madrid ​ទៅ​ទៀត សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

ដូច​ដែល​បាន​ដឹង​ហើយ Pogba ​បាន​ប្រកាស​ចង់​ចាកចេញ​ពី Man Utd ​នា​រដូវ​ក្ដៅ​នេះ ​ក្រោយ​ចំណាយ​ពេល​៣​ឆ្នាំ​នៅ Old Trafford ។ ​ការ​ចាកចេញ​នេះ​ដែរ ​មាន​ក្លឹប​២​ចង់​បាន​រូបគេ គឺ Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់ Zidane ​និង Juventus ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sarri ។

សាមី​ខ្លួន Pogba ​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា​រូបគេ​ចង់​ផ្លាស់​ទៅ​លេង​នៅ Juventus ​ជាង​លេង​នៅ Real Madrid ​។ ការ​ចង់​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​វិញ​នេះ គឺ​​ដោយសារ​តែ​រូបគេ​ចង់​លេង​សហការ​ជាមួយ​កីឡាករ Cristiano Ronaldo ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT