ហុល្លង់ ​ទម្លាក់​ជប៉ុន ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ Women World Cup 2019

​ក្រុម​បាល់ទាត់​នារី​ជប៉ុន ​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​បាល់ទាត់ Women World Cup 2019 ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​ហុល្លង់​ចុង​ម៉ោង ​២-១។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ គឺ​មាន​ឱកាស​រៀង​ខ្លួន ​ដោយ​ហុល្លង់​រក​គ្រាប់​បាល់​បាន​មុន ​នៅ​នាទី​១៧ ដោយ​កីឡា​ការិនី ​Lieke Martens ​។ យ៉ាងណាមិញ​នៅ​ជិត​ចប់​តង់​ទី​១ ​ទៅ​ហើយ​នាទី​៤៣ ​ខាង​ជប៉ុន​រក​បាន​តាម​ស្មើ​វិញ ​ដោយ Hasegawa ​នាទី​៤៣។ ​ចប់​ការ​ប្រកួត​វគ្គ​ទី​១ ​ក្រុម​ទាំង​ពីរ​នេះ ​គឺ​ស្មើ​គ្នា ១-១ ​។

ចូល​ដល់​តង់​ទី​២ ​បើ​ទោះ​ជា​ក្រុម​ទាំង​ពីរ​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ ​ក៏​មាន​គ្រាប់​បាល់​ភ្លាម​ៗ​ដែរ ​ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​នាទី​៩០ ​ទើប​ក្រុម​ហុល្លង់​រក​បាន​១​គ្រាប់​ទៀត ​ដោយ​១​គ្រាប់​នោះ​ជា​បាល់​ពិន័យ​១១​ម៉ែត្រ ​ ទាត់​ដោយ Martens ​ដដែល។១​គ្រាប់​ចុង​ម៉ោង​នេះ​ហើយ បាន​បញ្ចប់​ក្ដី​ស្រមៃ​របស់​ជប៉ុន ​ដែល​សង្ឃឹម​ឡើង​វគ្គ​៨​ក្រុម​បាត់​ទៅ​ហើយ​

ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​រួម​មាន ​អាមេរិក ​អង់គ្លេស ​ន័រវេស ​បារាំង ​អ៊ីតាលី ហុល្លង់ ​អាល្លឺម៉ង់​និង​ស៊ុយអែត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT