ក្រុម Chelsea គ្រោងប្រកាសការតែងតាំង Lampard ធ្វើជាអ្នកចាត់ការក្រុមរបស់ខ្លួននៅសប្ដាហ៍នេះហើយ ក្រោយពីចរចាត្រូវគ្នាជាមួយសាមីខ្លួននិងក្លឹប Derby ។
តោខៀវ បានយល់ព្រមឱ្យក្រុម Derby ៤លានផោន ដើម្បីនាំអតីតកីឡាកររបស់ខ្លួនខាងលើមកដឹកនាំក្រុម។ ខណៈដែលសាមីខ្លួនវិញ នឹងទទួលបានជាង១០លានអឺរ៉ូ ក្នុងការមកដឹកនាំក្រុម Chelsea នេះ។ Lampard ក៏នឹងនាំក្រុមការងាររបស់ខ្លួន ក៏ដូចជាអតីតកីឡាករក្រុម Chelsea កាលជំនាន់ជាមួយគ្នាមកជួយដឹកនាំក្រុមនេះឱ្យខ្លាំងឡើងវិញដែរ។
ក្រុម Chelsea បច្ចុប្បន្ននេះកំពុងជាប់បម្រាមទិញដូរកីឡាករ ដូច្នេះលោក Lampard មកដឹកនាំក្រុមនេះ នឹងបើតែកីឡាករចាស់ ឬហៅកីឡាករដែលឱ្យគេខ្ចីជើងត្រលប់មកវិញប៉ុណ្ណោះ៕ប្រភព៖ Dailymail