នៅថ្ងៃនេះដែរ ការប្រកួតពានរង្វាន់ FIFA World Cup 2018 មាន៣គូដែលត្រូវប្រកួតគ្នា គឺកូស្ដារីកា ប៉ះសែន អាល្លឺម៉ង់ប៉ះមិចសិកូ និងប្រេស៊ីលប៉ះស្វីស។
កូស្ដារីកានឹងត្រូវប៉ះជាមួយសែប ដែលជាក្រុមខ្លាំងមួយមិនអាចមើលស្រាលបាន។ ការប្រកួត១គូនេះ នឹងធ្វើឡើងនៅម៉ោង៧ល្ងាចនេះតែម្ដង។ ដោយឡែកក្រុមអាល្លឺម៉ង់វិញ ត្រូវតតាំងជាមួយក្រុមមិចសិកូ។ ការប្រកួតធ្វើឡើងនៅម៉ោង១០យប់។ អាល្លឺម៉ង់ អាចនឹងធ្វើការធ្ងន់បន្តិចក្នុងការប៉ះមិចសិកូនេះ ត្បិតអីពួកគេជាក្រុមខ្លាំងមួយនៅព្រឹត្តិការណ៍ World Cup ។
គូពិសេសមួយទៀតគឺប្រេស៊ីលត្រូវប៉ះស្វីសវេលាម៉ោង១រំលងអាធាត្រ។ ប្រេស៊ីល ជាក្រុមមួយពោរពេញដោយកីឡាករល្អៗ ច្រើន ហើយក៏ជាក្រុមត្រូវគេគិតថានឹងយកពានរង្វាន់ World Cup នេះ ត្រលប់ទៅផ្ទះវិញផងដែរ។ ដូច្នេះហើយ ស្វិសអាចនឹងធ្វើការធ្ងន់មែនទែនសម្រាប់ការប្រកួតនេះ៕