ក្រោយ​ចាយ​ពេល ១០ ឆ្នាំ កីឡាករ Man City ​ប្រកាស​ចាកចេញ​មួយ​រូប​ទៀត​ហើយ

David Silva នឹង​សម្រេច​ចាកចេញ​ពី​ក្លឹប Manchester City ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ក្រោយ​ចាយ​ពេល​រួមរស់​ជាមួយ​ក្លឹប​អស់​រយៈ​ពេល​ជិត ១០ ឆ្នាំ។

មេឃ​ខៀវ​បាន​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូប​នេះ​ចេញ​ពី Valencia ​នៅ​តម្លៃ​ខ្លួន ២៦ លាន​ផោន​កាល​ពី​ឆ្នាំ ២០១៦ មក​ទល់​ពេល​នេះ​ជោគជ័យ​ឈ្នះ​ពាន​រង្វាន់ Premier League ៤ លើក, FA Cup ២ លើក និង League Cup ៤ លើក។

ការ​បញ្ជាក់​ផ្លូវការ David Silva និយាយថា៖ “នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ១០ ឆ្នាំ​សម្រាប់​ខ្ញុំ​គឺ​គ្រប់គ្រាន់ ហើយ​នេះ​ជា​ពេល​ដ៏​ល្អ​បំផុត ដោយ​កន្លង​ទៅ​ខ្ញុំ​បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​កុងត្រា ២ ឆ្នាំ​ជាមួយ​ក្លឹប ដោយ​ទល់​ពេល​នេះ​គឺ​ត្រូវ​បញ្ចប់​ហើយ​ត្រឹម​រយៈ​ពេល ១០ ឆ្នាំ”។

តាម​រយៈ​ទ្រនំ​ថ្មី​របស់ Silva ​ប្រហែល​ជា​មិន​អាច​បញ្ចប់​នៅ​អឺរ៉ុប​នោះ​ឡើយ ដោយ​តាម​ដំណឹង​ល្ហិចល្ហៀង​លឺ​ថា​មាន​ក្លឹប​នៅ​ប្រទេស​ចិន​និង​កាតា​កំពុង​ចង់​បាន​រូប​គេ​ទៅ​ចូលរួម​ផង​ដែរ។ ប្រភព៖ 9SportPro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT