[ផ្លូវការ] ស្រមោលចាស់របស់ Stegen ចាកចេញទៅចូលរួមនៅទ្រនំថ្មីហើយ

ក្លឹប Valencia ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្លូវការ​ក្នុង​ការ​នាំ​យក​អ្នកចាំទី​ដៃ​ទី​ពីរ​របស់ Barcelona គឺ​កីឡាករ Jasper Cillessen មក​ចូលរួម​នា​រដូវ​កាល​ក្រោយ។ ក្រុម​ប្រជៀវ​ខ្មៅ​ក៏​មាន​កៅអី​សម្រាប់​លេង Champions League ​ពោល​គឺ Cillessen អាច​នឹង​តតាំង​ជាមួយ​ក្លឹប​ចាស់​របស់​ខ្លួន។

កីឡាករ​សញ្ជាតិ​ហូឡង់​ចាកចេញ​ពី Ajax មក​ចូលរួម​នៅ Camp Nou ចាប់​តាំង​ពី​ឆ្នាំ ២០១៦ ដែល​លោក​មាន​បំណង​ចង់​ចូលរួម​លេង​ជាប់លាប់ ប៉ុន្តែ​នៅ Barca ​បាន​ត្រឹម​ជា​ស្រមោល​ក្រោម​ថ្វី​ដៃ​របស់ ter Stegen តែ​ប៉ុណ្ណោះ។

Cillessen ក៏​បាន​បង្ហាញ​គុណភាព​នៃ​ការ​សង្រ្គោះ​បាល់​ល្អ​គួរសម​ក្នុង​ការ​តតាំង​ពាន​រង្វាន់ Copa del Rey ប៉ុន្មាន​ប្រកួត​ដែល​ជួយ​ឲ្យ​ក្រុម​អាច​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ តែ​សោកស្តាយ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង Valencia នេះ​ផ្ទាល់ នៅ​លទ្ធផល ២-១។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT