ខ្សែ ប្រយុទ្ធ Neymar បាន យល់ ព្រម ទៅ លេង នៅ ក្លឹប FC Barcelona វិញ ហើយ ដោយ ចុះ កុងត្រា ៥ ឆ្នាំ ហើយ ព្រម កាត់ បន្ថយ ប្រាក់ ខែ ដល់ ទៅ ពាក់ កណ្ដាល ឯ ណោះ។
Neymar បាន ប្រកាស ចង់ ចាកចេញ ពី PSG ខ្លាំង ក្រោយ ពី ប្រធាន ក្លឹប នេះ និយាយ ដៀមដាម រូបគេ ខ្លាំង មួយ រយៈ ចុង ក្រោយ។ ការ ចង់ ចាកចេញ នេះ គឺ រូបគេ ចង់ ទៅ លេង នៅ ក្លឹប ចាស់ Barcelona វិញ ដោយ ខ្លួន បាន បញ្ជាក់ ថា នោះ ជា ក្លឹប មួយ ដែល ដូច ជា ផ្ទះ របស់ គេ អីចឹង ហើយ មិន សម ណា ខ្លួន ចាកចេញ សោះ។
ក្រោយ ពី មាន ចិត្ត ចង់ ត្រលប់ ទៅ វិញ ខ្លាំង នេះ ដែរ ក្លឹប Barcelona ក៏ ចង់ យក ទៅ វិញ ដូច គ្នា។ នៅ ថ្ងៃ នេះ មាន ដំណឹង ថា Neymar បាន យល់ ព្រម លក្ខខណ្ឌ ផ្ទាល់ ខ្លួន ជាមួយ ក្រុម អ្នក មាន បុណ្យ នេះ ទៅ ហើយ ដោយ កុងត្រា ៥ ឆ្នាំ និង បន្ថយ តម្លៃ ពលកម្ម របស់ ខ្លួន ដល់ ៥០ % ឯ ណោះ។ យ៉ាងណាមិញ នៅ តែ ចរចា ជាមួយ PSG ទៀត ទេ នោះ រូបគេ នឹង បាន ត្រលប់ ទៅ អេស្ប៉ាញ វិញ មែនទែន ហើយ៕ប្រភព៖ Dailymail