• Juventus ​ប្រកាស​សង្រ្គាម​ជាមួយ Napoli ​ដណ្តើម​យក​កូន​មាន់​តម្លៃ ២៥ លាន

    ក្លឹប​យក្ស​ទាំង​ពីរ​នៅ​អ៊ីតាលី​មាន Juventus និង Napoli ​ហាក់​កំពុង​ពុះកញ្រ្ជោល​ខ្លាំង​ក្នុង​ការ​ចង់​បាន​តារា​ឆ្នើម Kieran Trippier ​របស់​ក្លឹប Tottenham Hotspur។

    កូន​ក្រុម​មាន់​ខ្នាយ​មាស​រូប​នេះ ​មាន​តម្លៃ​ខ្លួន​ប្រមាណ ២៥ លាន​ផោន​ឬ​ខ្ទង់ ៣២ លាន​ដុល្លារ ដែល​ក្លឹប​ទាំង​ពីរ​នៅ​អ៊ីតាលី​កំពុង​ប្រកាស​សង្រ្គាម​ចង់​នាំ​យក​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

    អតីត​អ្នកចាត់ការ​ក្លឹប Chelsea និង​ជា​អ្នកចាត់ការ​ថ្មី​នៅ​ក្លឹប Juventus ​គឺ​លោក Maurizio Sarri ​សម្លឹង​ឃើញ Trippier ​ព្រោះ​ចង់​នាំ​មក​ជំនួស​តំណែង​របស់ Joao Cancelo ដែល​ល្ហិចល្ហៀង​ថា​ត្រៀម​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Manchester City។

    ខណៈ Napoli ឯ​ណោះ​វិញ ​ក៏​លឺ​ដំណឹង​ថា​បាន​ចូល​ជជែក​ត​ថ្លៃ​ជាមួយ Spurs រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ចង់​បាន Trippier ដោយ​មាន់​ខ្នាយ​មាស​រំពឹង​នឹង​ប្រើប្រាស់ Serge Aurierឬ Kyle Walker-Peters ​សម្រាប់​ជំនួស​ Trippier នៅ​តំណែង​ ១១ នាក់​ដំបូង។ ប្រភព:Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT