Ronaldo ឱ្យ​លុយ​ធីប​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ជាង​២​ម៉ឺន​ដុល្លារ ​ដើម្បី​ហាម​កុំ​ឱ្យ​អ្នក​ថត​រូប​ចូល

Cristiano Ronaldo ​កំពុង​សម្រាក​លំហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ប្រទេស​ក្រិក ​មុន​ពេល​ហោះ​ទៅ​លេង​នៅ​បារាំង​បន្ដ​ទៀត។

ក្នុង​ឱកាស​សម្រាក​លំហែ​នៅ​ឆ្នេរ​ Navarino ​នេះ​ដែរ ​Ronaldo ​បាន​ឱ្យ​លុយ​ធីប​ដល់​បុគ្គលិក​កន្លែង​ដែល​ខ្លួន​គេង​គ្រប់​គ្នា ​ដោយ​ម្នាក់​ទទួល​បាន ១៨ ០០០​ផោន​ (ជាង​២​ម៉ឺន​ដុល្លារ​) ដើម្បី​ឱ្យ​ពួកគេ​ហាម​កុំ​ឱ្យ​អ្នក​ថត​រូប​មក​លួច​ថត​រូប​គ្រួសារ​របស់​គេ (paparazzi )។ ​ដូច្នេះ​ហើយ ទើប​មិន​សួវ​មាន​រូបភាព​របស់​កីឡាករ​ឆ្នើម​ម្នាក់​នេះ​នៅ​តាម​បណ្ដាញ​កាសែត​ផ្សេង​ៗ​ឡើយ។

រូប​ថត​ភាគ​ច្រើន​គឺ Ronaldo ​ខ្លួន​ឯង ​ឬ​ប្រពន្ធ​របស់​គេ ជា​អ្នក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តែ​ម្ដង។ វា​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កីឡាករ Juventus ​រូប​នេះ ​ផ្ដល់​លុយ​ធីប​ដល់​បុគ្គលិក​សណ្ឋាគារ​នោះ ​ជាក់​ស្ដែង​រាល់​លើក​នៅ​ពេល​ទៅ​លំហែ​កាយ​ឱ្យ​តែ​សណ្ឋាគារ​ណា​ដែល​ផ្ដល់​សេវា​ល្អ ​រូបគេ​តែងតែ​ឱ្យ​លុយ​ធីប​ជា​និច្ច៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT