Man Utd ​ចង់​បាន Neymar ​ប៉ុន្តែ​ឃើញ​តម្លៃ​ខ្លួន​ដាច់​ផ្ងារ

ក្រុម Manchester United ​ចង់​ដាក់​សំណើ​យក​កីឡាករ Neymar ​ពី​ក្រុម PSG ​ដោយ​ប្ដូរ​ជាមួយ​កីឡាករ Pogba ​របស់​ខ្លួន ​ប៉ុន្តែ​ត្រូវ​បាន​ដក​ថយ​វិញ ​ក្រោយ​ពី​ឃើញ​តម្លៃ​ដែល​ក្រុម​អ្នក​មាន​បារាំង​ដាក់។

Pogba ​កំពុង​ចង់​ចេញ​ពី Man Utd ​ដោយ​ខ្លួន​អះអាង​ថា​ដល់​ពេល​ត្រូវ​រក​ក្លឹប​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ថ្មី​ហើយ។ ​មាន​ក្រុម​២​ដែល​ចង់​បាន​រូបគេ គឺ Real Madrid ​និង Juventus ​ប៉ុន្តែ​ពិបាក​យក​ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ដល់​១៥០​លាន​ផោន​ឯ​ណោះ​ដែល​ក្រុម​បិសាច​ក្រហម​ដាក់​លក់។

នៅ​ពេល​នេះ​ក្រោយ​ពី​កីឡាករ​បារាំង​ចេះ​តែ​ចង់​ចាកចេញ ​ក្រុម Man Utd ​បាន​យក​រូបគេ​ទៅ​ប្ដូរ​ជាមួយ​ក្រុម PSG ​វិញ ​ដើម្បី​យក​ខ្សែ​ប្រយុទ្ធ Neymar ។ មិន​ទាន់​និយាយ​ពី​តម្លៃ​ផ្ដាច់​កុងត្រា ​គ្រាន់​តែ​តម្លៃ​ខ្លួន​ពលកម្ម​របស់ Neymar ​ក៏​បាន​ធ្វើ​ឱ្យ Man Utd ​ដក​ថយ​វិញ​ដែរ។ កីឡាករ​ប្រេស៊ីល​ដែល​កំពុង​របួស​នេះ ​បាន​ទាមទារ​រហូត​ដល់​៩​សែន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ​បើ​ចង់​ឱ្យ​រូបគេ​មក​លេង​នៅ Old Trafford ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT