អ្នក​ចាំ​ទី អ៊ីស្លង់ ​ប្រាប់​ពី​បច្ចេកទេស​អាច​សង្គ្រោះ​បាល់​ប៉េណាល់ទី Messi

Halldorsson ​ជា​អ្នក​ចាំ​ទី​របស់​អ៊ីស្លង់ ដែល​បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​ពី​ជើង​របស់ Lionel Messi ​បាន​សម្រេច ​និង​ជួយ​ក្រុម​យក​បាន​១​ពិន្ទុ​ពី​ក្រុម​អាហ្សង់ទីន។

អ្នក​ចាំ​ទី​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​សិក្សា​យ៉ាង​លម្អិត​ពី​ក្រុម​អាហ្សង់ទីន ជា​ពិសេស​ Messi ​តែ​ម្ដង។ ​ការ​សង្គ្រោះ​បាល់ ​និង​បច្ចេកទេស​ទាត់​របស់ Messi ​ជា​ចំណុច​ខ្ញុំ​ត្រូវ​ដឹង ​ព្រោះ​ខ្ញុំ​ដឹង​ថា​វា​នឹង​កើត​មាន​ឡើង​ចំពោះ​ការ​ទាត់​ប៉េណាល់ទី​នេះ។ ចុង​ក្រោយ ​ខ្ញុំ​ពិត​ជា​ជួប​មែន ហើយ​ការ​សិក្សា​របស់​ខ្ញុំ​មិន​អត់​ប្រយោជន៍​ទេ។ វា​ជួយ​ឱ្យ​ខ្ញុំ​សម្រេច​ក្នុង​ការ​សង្គ្រោះ​បាល់ ​និង​យក​១​ពិន្ទុ​ឱ្យ​ក្រុម​ជម្រើស​ជាតិ”។

ការ​ដែល​អាច​សង្គ្រោះ​បាល់​ប៉េណាល់ទី​បាន​១​គ្រាប់​នោះ ​ជួយ​ឱ្យ​ក្រុម​អ៊ីស្លង់​យក​បាន​១​ពិន្ទុ ព្រោះ​អាច​រក្សា​លទ្ធផល ១-១ ​បាន។ ស្រប​ពេល​ដែល​ប្រកួត​បន្ទាប់​របស់​ក្រុម​មក​ពី​ប្រទេស​មាន​ប្រជាជន​ជាង​៣​សែន​នាក់​នេះ ​នឹង​ត្រូវ​ជួប​ជាមួយ​នីហ្សេរីយ៉ា​នៅ​ប្រកួត​បន្ទាប់៕ប្រភព៖MARCA

  • អ្នក​ចាំ​ទី អ៊ីស្លង់ ​ប្រាប់​ពី​បច្ចេកទេស​អាច​សង្គ្រោះ​បាល់​ប៉េណាល់ទី Messi