អ្នក​គាំទ្រ​ Newcastle ​សួរ​ម្ចាស់​ក្លឹប​យក​លុយ​ទៅ​ណា ​ទើប​មិន​ទិញ​កីឡាករ​

ក្រោយ​ពី​លោក Rafa Benitez ​បាន​ចាកចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម Newcastle United ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្លឹប​នេះ​ឆ្ងល់​ជា​ខ្លាំង​ថា​ម្ចាស់​ក្លឹប​យក​លុយ​ទៅ​ណា ទើប​មិន​ឃាត់​មនុស្ស​ខ្លាំង​ៗ​ក្នុង​ក្រុម។

លោក Benitez ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម​នេះ ​ដោយសារ​តែ​លោក​មិន​អាច​ស្នើ​សុំ​ប្រាក់​បន្ថែម ក្នុង​ការ​ទិញ​យក​កីឡាករ​មក​ពង្រឹង​ក្រុម​បាន។ អ្នក​ចាត់ការ​មាន​ប្រវត្តិ​ដឹក​នាំ​ក្រុម​ខ្លាំង​ៗ​នេះ ​ធ្លាប់​បាន​និយាយ​ហើយ​ថា​លោក​នឹង​ចាកចេញ​តែ​ម្ដង ​បើ​ក្លឹប​គ្មាន​គោលដៅ​ច្បាស់​លាស់​ទេ​នោះ ​ក្នុង​ការ​ប្រកួត​ប្រជែង។ បើ​តាម​ប្រភព​នៅ​អង់គ្លេស ​កញ្ចប់​ដែល​ក្រុម Newcastle United ​ទទួល​បាន​គឺ​៥០​លាន​ផោន ​តែ​លោក Rafa ​ចង់​បាន​៥​០​លាន​ទៀត ​ដើម្បី​ទិញ​កីឡាករ។ ម្ចាស់​ក្លឹប​មិន​ព្រម​ផ្ដល់​បន្ថែម​នេះ​ហើយ ទើប​បាន​ជា​លោក​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង។

ការ​មិន​ព្រម​បញ្ចេញ​លុយ​ដើម្បី​ទិញ​កីឡាករ ​និង​បណ្ដាល​ឱ្យ​អ្នក​ចាត់ការ​ចាកចេញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ Newcastle United ​មិន​ពេញ​ចិត្ត​ឡើយ។ ពួកគេ​បាន​ប្រមូល​គ្នា​តវ៉ា​នឹង​ដាក់​សំនួរ​ទៅ​ម្ចាស់​ក្លឹប​ថា ​តើ​យក​ប្រាក់​ទៅ​ណា ​ព្រោះ​ចំណូល​ក៏​ទទួល​បាន​ច្រើន ​ប៉ុន្តែ​បែរ​ជា​មិន​ចំណាយ​សម្រាប់​ទិញ​ដូរ​កីឡាករ​ដូច្នេះ​ទៅ​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT