Mohamed Salah បានបង្ហាញទម្រង់លេងយ៉ាងល្អចាប់តាំងផ្លាស់ចេញពី Roma មកចូលរួមនៅក្លឹបហង្សក្រហម Liverpool។ ដោយរាប់មកទល់ពេលនេះ Salah រកបាន ៧១ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១០៤ ប្រកួត។
ត្បិតមានចចាមអារ៉ាមថាគ្រោងផ្លាស់ទៅចូលរួមនៅក្លឹប Real Madrid ប៉ុន្តែកីឡាករអេហ្សីបត្រូវបានជើងចាស់ Samuel Eto’o ជំរុញឲ្យផ្លាស់ទៅលេងនៅក្លឹប Barcelona ទៅជាជម្រើសល្អជាង។
Eto’o បានប្រាប់ BBC៖ “Barcelonaគឺសក្តិសមជាង ដោយ Real ក៏ផ្តល់ឱកាសឲ្យខ្ញុំបានដកខ្លួនចេញពីអាហ្រ្វិក តែខ្ញុំដឹងច្បាស់ថា Barca គឺល្អប្រសើរជាងសម្រាប់គាត់”។
ជើងចាស់ដែលធ្លាប់ចាយពេលនៅថ្នាលយុវជន Madrid មុនផ្លាស់ទៅ Barcelona បាន ៥ ឆ្នាំបន្ថែមទៀត៖ “ប្រសិនគាត់មានឱកាសលេងនៅលីគល្អបំផុតនៅក្នុងលោក ដែលជាលីគអេស្ប៉ាញ គាត់ត្រូវតែចុះហត្ថលេខាឲ្យក្លឹប Barcelona”។ ប្រភព: Sportskeeda