Paulo Victor របស់ភ្នំពេញក្រោន បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២០

ខ្សែប្រយុទ្ធស្លាប Paulo Victor Costa Soares បានសម្រេចបន្តកិច្ចសន្យាជាមួយក្លិបភ្នំពេញក្រោន រហូតដល់ឆ្នាំ២០២០ មានន័យថារូបគេនឹងស្ថិតនៅក្លិបរហូតដល់រដូវកាលក្រោយ ។ បុរសវ័យ ២៥ឆ្នាំរូបនេះ បានចុះកិច្ចសន្យាជាមួយក្លិប ភ្នំពេញក្រោន កាលពីខែ ធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ ជាមួយការបង្ហាញខ្លួនយ៉ាងល្អរកបាន៧គ្រាប់ ក្នុងចំណោម១១ប្រកួតកន្លងមក ។

ខាងក្រោមនេះគឺបទសម្ភាសន៍ផ្តាច់មុខជាមួយ Paulo Victor៖

គិតយ៉ាងសម្រាប់រដូវកាលជាមួយក្លិប ភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជា នាពេលកន្លងមក…

ខ្ញុំគិតថាខ្ញុំធ្វើបានល្អ ហើយខ្ញុំក៏ដឹងថាខ្ញុំជាចំណែកធំមួយជួយក្លិប ភ្នំពេញក្រោន។ ខ្ញុំកំពុងលេងនៅជំហរដែលខ្ញុំមិនធ្លាប់លេងតាំងពីយូរមកហើយ ប៉ុន្តែខ្ញុំគិតថាខ្ញុំជួយមិត្តរួមក្រុមបានច្រើននៅលើទីលាន។

លោកទើបតែបន្តកិច្ចសន្យាថ្មីជាមួយក្លិប ភ្នំពេញក្រោន តើលោកមានអារម្មណ៍យ៉ាងណាក្នុងការបន្តនៅក្លិប…

ខ្ញុំសប្បាយចិត្តជាមួយក្លិប ភ្នំពេញក្រោន ដែលគោរពការងាររបស់ខ្ញុំនាពេលកន្លងមក ហើយខ្ញុំក៏រីករាយក្នុងការបន្តនៅទីនេះ។ មានមនុស្សមួយចំនួនចង់អោយខ្ញុំចាកចេញ ប៉ុន្តែខ្ញុំសម្រេចចិត្តនៅជិតគ្រួសារ និងចារឈ្មោះខ្ញុំនៅលើប្រវត្តិសាស្ត្ររបស់ក្លិប។

និយាយអំពីជីវិតជាមួយក្លិប ភ្នំពេញក្រោន…

ដំបូងវាមិនមែនជារឿងងាយស្រួលសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចាប់ផ្តើមសម្របខ្លួនបានច្រើន និងច្រើនជាមួយវប្បធម៍នាទីនេះ ហើយខ្ញុំក៏សង្ឃឹមថាបានល្អច្រើនជាងនេះ។

នៅជុំទី២ អ្វីទៅលោកគួរតែអភិវឌ្ឍន៍ខ្លួន និងជួយដល់ក្រុម…

សម្រាប់ខ្លួនឯង ខ្ញុំសង្ឃឹមថានឹងអភិវឌ្ឍន៍អោយកាន់តែខ្លាំងឡើង ដោយបន្ថែមពីនេះទៀតខ្ញុំជឿជាក់ថាសំណើគ្រូបង្វឹកស្នើសុំនៅលើទីលានខ្ញុំនឹងធ្វើអោយបាន បើទោះបីវាមិនមែនជាជំហរលេងរបស់ខ្ញុំ។ ខ្ញុំក៏សង្ឃឹមថាអាចជួយដៃគូរបស់ខ្ញុំក្នុងការប្រកួតប្រជែងកន្លងទៅ។

គិតថាក្លិបនៅសល់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា…

យើងដឹងហើយថាមិនមែនជាងរឿងងាយស្រួល ប៉ុន្តែយើងនឹងព្យាយាមដល់ទីបញ្ចប់ ហើយខ្ញុំក៏ជឿជាក់យ៉ាងខ្លាំងថាយើងអាចជាជើងឯក ៕

  • Paulo Victor របស់ភ្នំពេញក្រោន បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២០